
ពិតហេីយការប្រកួតមានឈ្នះចាញ់ ប៉ុន្តែលទ្ធផលយ៉ាងណា ក៏និស្សិតទាំងអស់ឈ្នះរួចទៅហេីយ នោះគឺការបន្តធ្វេីឱ្យវិស័យឧស្សាហកម្មកម្ពុជា មានការរីកចម្រេីនកាន់តែប្រសេីរ។ រក្សាក្តីសុបិន បន្តគោលដៅ ពង្រឹងសមត្ថភាព បន្ថែមការខិតខំ ព្រោះទាំងអស់គ្នា ក្នុងនាមជាវិស្វ័ករជំនាញឧស្សាហកម្ម គឺជាអនាគតនៃជាតិយេីង និងជាក្តីសង្ឃឹមរបស់ប្រទេសយេីង ក្នុងបេសកកម្មអភិវឌ្ឍជាតិមាតុភូមិយេីង ឱ្យក្លាយជាប្រទេសខ្លាំងផ្នែកឧស្សាហកម្មក្នុងពិភពលោក!
ក្នុងឱកាសនេះ យេីងក៏អបអរសាទរប្អូនៗវិស្វ័កររ៉ូបូត នៃសាលាតិចណូ ដែលបានឈ្នះជាជេីងឯករ៉ូបូតថ្នាក់ជាតិឆ្នាំ២០២៤! យេីងពិតជាមេីលឃេីញថាប្អូនៗ ពិតជាខំប្រឹងប្រែងណាស់សម្រាប់ឆ្នាំនេះ ហេីយការតស៊ូមិនបោះបង់នេះ ពិតជាបានលទ្ធផលល្អយ៉ាងពិតប្រាកដមែន!
3ក្នុងនាមជាក្រុមហ៊ុនធុរកិច្ចថ្មីមួយ ក្នុងវិស័យរ៉ូបូត បញ្ញាសិប្បនិម្មិត្ត និងស្វ័យប្រវត្តិកម្ម នៅកម្ពុជា យេីងពិតជាមានមោទនភាពចំពោះនិស្សិតវិស្វ័ករទាំងអស់គ្នា!
សេចក្តីព្យាយាមរបស់ទាំងអស់គ្នា បានជំរុញចិត្តយេីង ឱ្យបន្តដំណេីរទៅមុខ ដេីម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាប្រជាជាតិរ៉ូបូតមួយ ក្នុងពិភពលោក។
ខាងក្រោមនេះជា សកម្មភាពក្រុម ROBOCON មកពីសាលាតិចណូ ITC ត្រៀមខ្លួន ជាមួយរ៉ូបូតរបស់ខ្លួន ២៤ម៉ោង មុនការប្រកួតរ៉ូបូតថ្នាក់ជាតិ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានមរតកតេជោ !
ឆ្នាំនេះ AI FARM និង សមាគម CRIDA បានចូលរួមគាំទ្រទាំងសាលាតិចណូ ITC ទាំងពីរក្រុម និង NPIC ហេីយឆ្នាំក្រោយ យេីងនឹងគាំទ្រដល់សាលាច្រេីនជាងនេះ!
ការគាំទ្ររបស់យេីង មិនដេីម្បីរកឈ្នះចាញ់ទេ ប៉ុន្តែយេីងគាំទ្រស្មារតីឧស្សាហកម្មនិងការច្នៃប្រឌិតរបស់និស្សិតកម្ពុជា ក្នុងវិស័យរ៉ូបូត បញ្ញាសិប្បនិម្មិត្ត និងស្វ័យប្រវត្តិកម្ម នៅកម្ពុជា!
មួយជំហានម្តងៗ យេីងនឹងខ្លាំងដូចប្រទេសឧស្សាហកម្មដទៃទៀតក្នុងពិភពលោក! បេីជាតិសាសន៍គេធ្វេីបាន យេីងច្បាស់ជាធ្វេីបានដូចគ្នា។
ខាងក្រោមនេះជា សកម្មភាពក្រុម ROBOCON មកពីសាលា NPIC ត្រៀមខ្លួន ជាមួយរ៉ូបូតរបស់ខ្លួន ២៤ម៉ោង មុនការប្រកួតរ៉ូបូតថ្នាក់ជាតិ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានមរតកតេជោ !
ឆ្នាំនេះ AI FARM និង សមាគម CRIDA បានចូលរួមគាំទ្រទាំងសាលា NPIC និងសាលាតិចណូ ITC ហេីយឆ្នាំក្រោយ យេីងនឹងគាំទ្រដល់សាលាច្រេីនជាងនេះ!
ការគាំទ្ររបស់យេីង មិនដេីម្បីរកឈ្នះចាញ់ទេ ប៉ុន្តែយេីងគាំទ្រស្មារតីឧស្សាហកម្មនិងការច្នៃប្រឌិតរបស់និស្សិតកម្ពុជា ក្នុងវិស័យរ៉ូបូត បញ្ញាសិប្បនិម្មិត្ត និងស្វ័យប្រវត្តិកម្ម នៅកម្ពុជា!
មួយជំហានម្តងៗ យេីងនឹងខ្លាំងដូចប្រទេសឧស្សាហកម្មដទៃទៀតក្នុងពិភពលោក បេីជាតិសាសន៍គេធ្វេីបាន យេីងច្បាស់ជាធ្វេីបានដូចគ្នា!

ដំណើរ កសាងស្តង់ដាអប់រំ ដើម្បីគុណភាពសិក្សាបុត្រធីតារបស់លោកអ្នកផ្តល់ការយកចិត្តទុកដាក់ខ្លាំង លើកម្មវិធីសិក្សា របស់បុត្រធីតារបស់លោកអ្នក។
November 12, 2024

There's so much unfolding at Connexion Koh Pich – the dawn of Tech Valley by the Mekong. Thrilling developments are on the horizon!
November 7, 2024

AI FARM ROBOTICS is excited to host a delegation of professors from Burapha University for a collaborative visit! Burapha University
October 28, 2024

CamStartup enhances Cambodia's startup ecosystem by providing essential support and resources for entrepreneurs. Through networking, mentorship, and advocacy, it fosters innovation and drives business growth in the region.
October 28, 2024